សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ

ថ្ងៃទី04 ខែឧសភា ឆ្នាំ2017 មានការប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា

និងទិវាពិភពលោក ដើម្បីសុខភាព សុវត្ថិភាពការងារ ២៨ មេសា ក្រោមពាក្យស្លោក

“កន្លែងការងារប្រកបដោយសុខភាព និងសុវត្ថិភាពល្អ នាំអោយកើនផលិតភាព និងប្រាក់ចំណូល”

ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

និងឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប

ព្រមទាំងមានការចូលរួមពី ប្រធាន អនុប្រធាន តំណាងអង្គភាព មន្ទីរជុំវិញខេត្ត

និងនិយោជិកប្រមាណជា 1300នាក់ បានចូលកម្មវិធី ដើម្បីលើកកំពស់សុវត្ថិភាពកាងារ

និងកាត់បន្ថយគ្រោះថ្នាក់ការងារ នៅតាមរោងចក្រ និងក្រុមហ៊ុន សហគ្រាស នានា

នៅក្នុងប្រទេសកម្ពុជា នៅបរិវេណ អង្គរ ឃ្យុងយូ ខេត្តសៀមរាប។

Be Sociable, Share!